• ពាក្យស្នើសុំពានរង្វាន់ WEPs អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៦

    អ្នកអាចរក្សាទុកពាក្យសុំរបស់អ្នកបានគ្រប់ពេលវេលា ដោយគ្រាន់តែចុចប៊ូតុង "រក្សាទុក" នៅខាងក្រោម។ អ្នកនឹងទទួលបានអ៊ីមែលជូនដំណឹងពី Jotform ហើយអាចត្រឡប់មកបំពេញពាក្យសុំរបស់អ្នកវិញបានគ្រប់ពេល។
  • កំណត់សម្គាល់សម្រាប់បេក្ខជន៖

    ពានរង្វាន់អាចផ្តល់ជូនអាជីវកម្មគ្រប់ទំហំ និងគ្រប់វិស័យ ចាប់ពីសហគ្រាសដែលមាននិយោជិតតិចជាង ១០ នាក់ រហូតដល់សាជីវកម្មពហុជាតិដែលមាននិយោជិតលើសពី ១០.០០០ នាក់ ដោយអាចប្រគល់ជូនក្នុងប្រភេទនៃពានរង្វាន់ណាមួយ។ អ្នកដែលធ្លាប់បានទទួលពានរង្វាន់ WEPs កាលពីឆ្នាំ២០២០ ២០២១ ២០២២ និង ២០២៤ ក៏អាចដាក់ពាក្យចូលរួមម្ដងទៀតនៅក្នុងឆ្នាំ២០២៦នេះផងដែរ ប៉ុន្តែពួកគេត្រូវតែដាក់ពាក្យសុំដោយប្រើគំនិតផ្តួចផ្តើម ឬគម្រោងថ្មី ដែលខុសពីគំនិតផ្តួចផ្តើម ឬគម្រោងដែលក្រុមហ៊ុនពួកគេធ្លាប់បានទទួលពានរង្វាន់កាលពីមុន ឬជាគម្រោងដដែលប៉ុន្តែមានគំនិតថ្មីបន្ថែម ឬជាការពង្រីកវិសាលភាពគម្រោង និង/ឬបានធ្វើបច្ចុប្បន្នភាពលទ្ធផលជាច្រើន ខុសពីការដាក់ពាក្យសុំកាលពីមុន។ ពានរង្វាន់សម្រាប់ប្រភេទនីមួយៗនឹងប្រគល់ជូនម្ចាស់ជ័យលាភីលេខ១ ជ័យលាភីលំដាប់រងទី១ និងរងទី២។ លើសពីនេះទៀត ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ពិសេសរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ចំពោះសេដ្ឋកិច្ចតំបន់ បេក្ខភាពបីរូបមកពីក្រុមហ៊ុន/សហគ្រាសដែលមាននិយោជិតតិចជាង ២០០ នាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ SME Champions Award។ សហគ្រាសធុនតូច និងមធ្យម អាចក្លាយជាម្ចាស់ជ័យលាភីលេខ១ ជ័យលាភីលំដាប់រងទី១ និងរងទី២ ក្នុងប្រភេទណាមួយ ប៉ុន្តែពានរង្វាន់ SME Champions Award ព្យាយាមធ្វើឱ្យមានបរិយាប័ន្នខ្លាំងបំផុតតាមដែលអាចធ្វើបាន ចំពោះក្រុមហ៊ុន/សហគ្រាសតូចៗ ដែលកំពុងធ្វើសកម្មភាពគំរូសម្រាប់សមភាពយេនឌ័រ ប៉ុន្តែប្រហែលជាមិនមានធនធានច្រើនដូចក្រុមហ៊ុន/សហគ្រាសរធំៗ ដើម្បីអភិវឌ្ឍគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងឲ្យបានទូលំទូលាយនោះទេ។ ជាចុងក្រោយ ពានរង្វាន់ឆ្នាំ២០២៦ នឹងមានផ្តល់ពានរង្វាន់ Special Mention បីប្រភេទបន្ថែមទៀត សម្រាប់បេក្ខជនទាំងអស់ ដែលបង្ហាញពី ១)​ អ្នកដឹកនាំវ័យក្មេង/យុវជន (អ្នកដឹកនាំដែលមានវ័យក្រោម ៣៥ ឆ្នាំ) ២) តម្លាភាព និងរបាយការណ៍ ៣) សមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម (GEDSI)។

  • ការប្តេជ្ញាចិត្ត និងការធ្វើសកម្មភាពបង្ហាញពីភាពជាអ្នកដឹកនាំ (ស្របតាមគោលការណ៍ WEP ទី១)៖ 

    ពានរង្វាន់ប្រភេទនេះទទួលស្គាល់អ្នកដឹកនាំអាជីវកម្មគ្រប់វ័យ ដែលបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នងការរៀបចំគោលនយោបាយ បទប្បញ្ញត្តិ ឬការអនុវត្តប្រកបដោយវឌ្ឍនភាព ក្នុងលើកកម្ពស់សមភាពយេនឌ័រនៅកន្លែងធ្វើការ ក្នុងទីផ្សារ និង/ឬក្នុងសហគមន៍។ ពានរង្វាន់ប្រភេទនេះអាចរួមបញ្ចូលអ្នកដឹកនាំក្រុមហ៊ុន ដែលមានតួនាទី និងទំនួលខុសត្រូវជាក់លាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងក្រុមហ៊ុន និងធ្វើការប្តេជ្ញាចិត្តជាសាធារណៈ ឬផ្តល់សារដែលគិតគូរពីយេនឌ័រទៅកាន់សាធារណជន។ ពានរង្វាន់នេះមិនមែនសម្រាប់តែថ្នាក់ដឹកនាំជាន់ខ្ពស់នោះទេ ប៉ុន្តែវាអាចផ្តល់ជូននិយោជិតនៅកម្រិតអភិបាល និងគណៈគ្រប់គ្រង ព្រមទាំងអ្នកដឹកនាំជំនាន់ថ្មី ដែលបានចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅតាមទីតាំងសាជីវកម្ម និងសហគ្រិន និងស្ថាបនិកផងដែរ។ ពានរង្វាន់នេះអាចផ្តល់ជូនអ្នកដឹកនាំគ្រប់វ័យ និងគ្រប់សញ្ជាតិ ដរាបណាពួកគេមានអាជីវកម្មដែលដំណើរការនៅអាស៊ីប៉ាស៊ីហ្វិក។ អ្នកដឹកនាំវ័យក្មេង និងស្ថាបនិកសហគ្រាសដែលមានអាយុក្រោម ៣៥ ឆ្នាំ ដែលបង្ហាញពីដំណោះស្រាយប្រកបដោយនវានុវត្តន៍ ឬមានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំជាពិសេស ក៏អាចត្រូវបានពិចារណាសម្រាប់ពានរង្វាន់ Youth Leadership Special Mention ផងដែរ។

  • កន្លែងធ្វើការដែលមានបរិយាប័ន្នយេនឌ័រ (ស្របតាមគោលការណ៍ WEP ទី២ ៣ និង ៤)៖

    ពានរង្វាន់ប្រភេទនេះទទួលស្គាល់សមិទ្ធផលដែលក្រុមហ៊ុន/សាជីវកម្មបានបង្ហាញនៅក្នុងការអនុវត្តវិធានការដែលមានបរិយាប័ន្នយេនឌ័រនៅកន្លែងធ្វើការ។ ចំណុចនេះអាចរួមបញ្ចូលវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ចំពោះការជ្រើសរើសបុគ្គលិកដោយស្មើភាពគ្នា ការគាំទ្រការចាត់ចែងការងារដែលមានភាពបត់បែន ការដោះស្រាយតម្រូវការជាក់លាក់របស់និយោជិតជាស្ត្រី និងបុរស គំនិតផ្តួចផ្តើមនៃបរិវត្តកម្ម ដើម្បីគាំទ្រដល់ទំនួលខុសត្រូវរបស់និយោជិតជាស្ត្រី និងបុរសនៅក្នុងគ្រួសារ ដើម្បីដោះស្រាយបន្ទុកនៃការថែទាំមិនស្មើគ្នា និងវិធានការពន្លឿនវឌ្ឍនភាព ដើម្បីធានាចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់និយោជិតជាស្ត្រី និងបុរស ការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសមភាពនៃប្រាក់ឈ្នួល និងលើកកម្ពស់ការអភិវឌ្ឍអាជីព និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។ ចំណុចនេះក៏អាចរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងបន្ថែមរបស់ក្រុមហ៊ុន ក្នុងការឆ្ពោះទៅរកការបង្កើតភាពចម្រុះ និងបរិយាប័ន្ននៅកន្លែងធ្វើការកាន់តែទូលំទូលាយ តាមរយៈការដោះស្រាយ និងកែលម្អចំណុចគួរពិចារណាបន្ថែមទៀត ដូចជា​យកចិត្តទុកដាក់លើការបង្កើតកន្លែងការងារដែលមានបរិយាប័ន្ន ដោយមានការចូលរួមពី អ្នកមានពិការភាព អាយុ ជនជាតិ និង/ឬនិន្នាការភេទ អត្តសញ្ញាណយេនឌ័រខុសៗគ្នា ជាដើម។

  • ទីផ្សារ និងខ្សែសង្វាក់តម្លៃដែលឆ្លើយតបនឹងយេនឌ័រ (ស្របតាមគោលការណ៍ WEP ទី៥)៖

    ពានរង្វាន់ប្រភេទនេះទទួលស្គាល់ក្រុមហ៊ុន/សាជីវកម្ម ដែលបានដាក់បញ្ចូលទស្សនៈទានដែលឆ្លើយតបនឹងយេនឌ័រទៅក្នុងខ្សែសង្វាក់តម្លៃទាំងមូលរបស់ពួកគេ និងចាត់វិធានការប្រកបដោយប្រតិសកម្ម ដើម្បីបង្កប់សមភាពយេនឌ័រនៅក្នុងវិស័យ ឬ ទីផ្សារដែលខ្លួនកំពុងប្រតិបត្តិការ។ ចំណុចនេះអាចរួមបញ្ចូលសកម្មភាពនានា ដូចជា ការបង្កើនជំនាញ អក្ខរកម្មហិរញ្ញវត្ថុ បរិយាកាសការងារដែលមានសុវត្ថិភាព ការអប់រំអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិពាក់ព័ន្ធ ឬការអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីដែលធ្វើការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ វាអាចរួមបញ្ចូល យន្តការហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ឬឱកាសបង្កើតការងារ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងទីផ្សារឧស្សាហកម្ម ឬវិស័យកាន់តែទូលំទូលាយ។ លើសពីនេះទៀត ពានរង្វាន់ប្រភេទនេះក៏ផ្តល់ជូនសម្រាប់សកម្មភាព និងកម្មវិធី ដែលលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈការផ្សាយពាណិជ្ជកម្ម សកម្មភាពលក់ និងសកម្មភាពទីផ្សារដទៃទៀតដែរ។ ជាចុងក្រោយ ពានរង្វាន់ប្រភេទនេះក៏ទទួលស្គាល់ក្រុមហ៊ុន/សហគ្រាសដែលធ្វើសមាហរណកម្មទាក់ទងនឹងទស្សនៈយេនឌ័រ និងពិចារណាលើកកម្ពស់សមភាពយេនឌ័រនៅក្នុងការរចនាផលិតផល និងសេវាកម្មផងដែរ។

  • ប្រភេទពានរង្វាន់ពិសេសសម្រាប់ឆ្នាំ២០២៦ - លទ្ធកម្មដែលមានបរិយាប័ន្ន (ស្របតាមគោលការណ៍ WEP ទី៥)៖

    ពានរង្វាន់ប្រភេទនេះទទួលស្គាល់សាជីវកម្មដែលគាំទ្រសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីយ៉ាងសកម្មតាមរយៈការអនុវត្តលទ្ធកម្មដែលមានបរិយាប័ន្ន។ ចំណុចនេះអាចរួមបញ្ចូលការអភិវឌ្ឍគោលនយោបាយ និងការអនុវត្តស្តីពីពិពិធកម្មអ្នកផ្គត់ផ្គង់ និងការកំណត់គោលដៅដើម្បីបង្កើនលទ្ធកម្មដែលចំណាយលើអាជីវកម្មដែលកាន់កាប់ និងគ្រប់គ្រងដោយស្រ្តី និង/ឬអ្នកផ្គត់ផ្គង់ដែលលើកកម្ពស់សមភាពយេនឌ័រ ផ្តល់ការបណ្តុះបណ្តាលផ្នែកលទ្ធកម្មដែលមានបរិយាប័ន្នយេនឌ័រ (GRP) ដល់និយោជិតផ្នែកលទ្ធកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ការគាំទ្រសហគ្រិនស្ត្រីឲ្យទទួលបានកិច្ចសន្យាលទ្ធកម្មសាជីវកម្ម។ ពានរង្វាន់ប្រភេទនេះក៏ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្ម និងបរិយាប័ន្នកាន់តែទូលំទូលាយនៅក្នុងលទ្ធកម្ម រួមទាំងការគាំទ្រអាជីវកម្មដែលដឹកនាំដោយ ឬធ្វើការជាមួយស្ត្រីដែលមានពិការភាព ជនជាតិដើមភាគតិច អ្នកស្រលាញ់ភេទដូចគ្នា (LGBTQI+) និងស្ត្រីដែលរស់នៅជនបទផងដែរ។ ពានរង្វាន់ប្រភេទនេះត្រូវបានគាំទ្រដោយគម្រោង WE RISE Together ជាកម្មវិធីមួយដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលី និងអនុវត្តដោយ UN Women ដែលលើកកម្ពស់ការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីដោយទាញយកឱកាសលទ្ធកម្មដើម្បីពង្រីកការចូលក្នុងទីផ្សារសម្រាប់អាជីវកម្មដែលកាន់កាប់ដោយស្ត្រី និងសហគ្រាសដែលឆ្លើយតបនឹងយេនឌ័រនៅក្នុងអនុតំបន់មេគង្គ និងតំបន់ដទៃទៀត។

  • ការចូលរួម និងភាពជាដៃគូរបស់សហគមន៍ (ស្របតាមគោលការណ៍ WEP ទី៦)៖

    ពានរង្វាន់ប្រភេទនេះទទួលស្គាល់ជើងឯកសាជីវកម្ម ដែលលើកកម្ពស់សមភាពយេនឌ័រតាមរយៈការចូលរួម និងភាពជាដៃគូរបស់សហគមន៍។ ការចូលរួមនេះអាចរួមមាន ការធ្វើសមាហរណកម្មសមភាពយេនឌ័រទៅក្នុងយុទ្ធសាស្ត្រចីរភាព កម្មវិធី CSR ឬកម្មវិធីសប្បុរសធម៌របស់ពួកគេ និងជាពិសេស ការគាំទ្រ និងការសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬអង្គការដទៃទៀត ដែលប្តេជ្ញាចិត្តលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសហគមន៍ឲ្យកាន់តែទូលំទូលាយ។  ក្រៅពីការចូលរួមរបស់សហគមន៍ទៀតនោះ ពានរង្វាន់ប្រភេទនេះនឹងផ្តល់ជូនសម្រាប់សកម្មភាពលើកកម្ពស់បរិវត្តកម្ម ឬការផ្លាស់ប្តូរជាប្រព័ន្ធតាមរយៈភាពជាដៃគូ។ ចំណុចនេះអាចរួមបញ្ចូលក្រុមហ៊ុននីមួយៗ ដែលចូលរួមក្នុងថ្នាលស្វែងរកមតិគាំទ្រ ឬថ្នាលពហុភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដូចជា Unstereotype Alliance ឬសមាគមឧស្សាហកម្ម សភាពាណិជ្ជកម្ម និងទីផ្សារមូលបត្រ ដែលធ្វើការជាមួយអ្នកដទៃ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនៅក្នុង និងឧស្សាហកម្ម ឬក្នុងចំណោមក្រុមក្រុមហ៊ុនធំមួយ។

  • ប្រភេទពានរង្វាន់ពិសេសសម្រាប់ឆ្នាំ២០២៦ - បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីសមភាពយេនឌ័រ (ស្របតាមគោលការណ៍ WEPs ទាំងអស់)៖

    ដោយផ្អែកលើការទទួលស្គាល់កាន់តែខ្លាំងថា បរិវត្តកម្មបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) ផងដែរ អាចជម្រុញវឌ្ឍនភាពនៃសមភាពយេនឌ័រ នៅពេលដែលវាត្រូវបានរចនា អនុវត្ត និងធ្វើនិយ័តកម្មដោយប្រើទស្សនៈដែលឆ្លើយតបនឹងយេនឌ័រនោះ ពានរង្វាន់ប្រភេទនេះសង្កត់ធ្ងន់លើក្រុមហ៊ុន/សហគ្រាសដែលប្រើបច្ចេកវិទ្យាដើម្បីជម្រុញការបង្កើនភាពអង់អាចដល់ស្ត្រី និងបរិយាប័ន្នកាន់តែទូលំទូលាយនៅក្នុងកន្លែងធ្វើការ ទីផ្សារ និងសហគមន៍។ ចំណុចនេះរួមបញ្ចូលទាំងការអភិវឌ្ឍ ឬការប្រើឧបករណ៍ ថ្នាល ផលិតផល ឬប្រព័ន្ធឌីជីថលដែលអាចលុបបំបាត់ឧបសគ្គ បង្កើនឱកាស ឬពង្រឹងលទ្ធភាពក្នុងការទទួលបានព័ត៌មាន ហិរញ្ញវត្ថុ សេវាកម្ម ឬទីផ្សារសម្រាប់ស្ត្រី និងក្រុមជនជាតិដើមភាគតិច។ ពានរង្វាន់ប្រភេទនេះក៏អបអរសាទរចំពោះដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ និងអាចកែប្រែមាត្រដ្ឋានបាន ដែលមិនត្រឹមតែស្របតាមគោលការណ៍ WEPs ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចូលរួមដ៏មានអត្ថន័យ ក្នុងការរចនា ការអនុវត្ត និងការវាស់វែងគំនិតផ្តួចផ្តើមដែលជម្រុញដោយបច្ចេកវិទ្យា ដែលលើកកម្ពស់សមភាពយេនឌ័រ។

  • ពាក្យស្នើសុំពានរង្វាន់ WEPs អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៦

    អ្នកអាចរក្សាទុកពាក្យសុំរបស់អ្នកបានគ្រប់ពេលវេលា ដោយគ្រាន់តែចុចប៊ូតុង "រក្សាទុក" នៅខាងក្រោម។ អ្នកនឹងទទួលបានអ៊ីមែលជូនដំណឹងពី Jotform ហើយអាចត្រឡប់មកបំពេញពាក្យសុំរបស់អ្នកវិញបានគ្រប់ពេល។
  • ផ្នែកទី១ ព័ត៌មានអំពីបេក្ខជន

  • តើក្រុមហ៊ុនរបស់អ្នកមានដំណើរការនៅក្នុងប្រទេសដទៃទៀតដែរឬទេ?*
  • តើក្រុមហ៊ុន ឬសហគ្រាសរបស់អ្នកមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ក្នុងការចូលរួមជាសមាជិក WEPs ដែរឬទេ? សូមកត់សម្គាល់ថា ក្រុមហ៊ុននៅក្នុងវិស័យឯកជនទាំងអស់មានសិទ្ធិចូលរួម រួមទាំងអាជីវកម្មដែលស្វែងរកប្រាក់ចំណេញ និងសហគ្រាសសង្គម ដែលត្រូវបានបង្កើតឡើង និងទើបតែចាប់ផ្តើមដំណើរការផងដែរ។ សភាពាណិជ្ជកម្ម និងសមាគមឧស្សាហកម្ម ដែលអាចបានចុះបញ្ជីជាអង្គការមិនស្វែងរកប្រាក់ចំណេញ មានសិទ្ធិចូលរួម។ អង្គការមិនស្វែងរកប្រាក់ចំណេញ មូលនិធិ និងអង្គភាពរដ្ឋាភិបាលដទៃទៀតទាំងអស់មិនមានសិទ្ធិដាក់ពាក្យចូលរួមនោះទេ។*
  • តើក្រុមហ៊ុនរបស់អ្នកមានកម្មសិទ្ធិប្រភេទអ្វី?*
  • ចំនួននិយោជិត*
  • ភាគរយនៃនិយោជិតជាស្រ្តី*
  • តើអ្នកបានប្រមូលទិន្នន័យអំពីនិយោជិតដោយបែងចែកតាមប្រភេទផ្សេងទៀត ក្រៅពីយេនឌ័រដែរឬទេ?*
  • ជ្រើសរើសរាល់ចម្លើយដែលពាក់ព័ន្ធ*

  • តើក្រុមហ៊ុនរបស់អ្នកជាសមាជិករបស់ WEPs ដែរឬទេ? *សម្គាល់៖ ប្រសិនបើក្រុមហ៊ុនរបស់អ្នកត្រូវបានជ្រើសរើសសម្រាប់ការវិនិច្ឆ័យនៅជុំចុងក្រោយ ក្រុមហ៊ុនរបស់អ្នកចាំបាច់ត្រូវតែចូលរួមជាសមាជិក WEPs ដោយចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការគាំទ្ររបស់ CEO នៃ WEPs និងដាក់ជូនទម្រង់ស្នើសុំតាមអនឡាញ យ៉ាងតិច ១០ ថ្ងៃ មុនថ្ងៃរៀបចំពិធីប្រគល់ពានរង្វាន់។ សូមចូលទៅកាន់ www.weps.org សម្រាប់ព័ត៌មានបន្ថែម។*
  • តើក្រុមហ៊ុន ឬសហគ្រាសរបស់អ្នកធ្លាប់បានដាក់ពាក្យស្នើសុំពានរង្វាន់ WEPs កាលពីមុនដែរឬទេ?*
  • សូមជ្រើសរើសការចូលរួមរបស់ក្រុមហ៊ុនអ្នកជាមួយទីភ្នាក់ងារ UN Women កាលពីមុន (សូមជ្រើសរើសរាល់ចម្លើយដែលពាក់ព័ន្ធ)៖

  • ផ្នែកទី២៖ សំណួរទូទៅ (២៥% នៃពិន្ទុសរុប)

    ចម្លើយគ្រប់សំណួរទាំងអស់គួរតែឆ្លុះបញ្ចាំង ឬពាក់ព័ន្ធជាមួយតែគោលនយោបាយ ការអនុវត្ត កម្មវិធី សកម្មភាព និងទិន្នន័យក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។ ដើម្បីផ្ទៀងផ្ទាត់ចម្លើយដែលបានផ្តល់ជូន អ្នកដាក់ពាក្យសុំនឹងត្រូវដាក់ជូនឯកសារគាំទ្រ ឬផ្តល់ការពន្យល់ជាលាយលក្ខណ៍អក្សរ។ ឯកសារគាំទ្រអាចរួមមានអាទិ៍៖ គោលនយោបាយក្រុមហ៊ុន ផែនការសកម្មភាព គេហទំព័រក្រុមហ៊ុន តារាងរចនាសម្ព័ន្ធចាត់តាំង សម្ភារៈទំនាក់ទំនងផ្ទៃក្នុង និងខាងក្រៅ សេចក្តីប្រកាសព័ត៌មាន ឬឯកសារប្រភេទផ្សេងទៀតដែលអាចធ្វើសុពលកម្មការឆ្លើយតបជាក់លាក់ណាមួយ។ ពាក្យសុំដែលគ្មានឯកសារ ឬការពន្យល់ នឹងត្រូវបានចាត់ទុកថាមិនពេញលេញ។ ព័ត៌មានទាំងអស់នៅក្នុងឯកសារគាំទ្រនឹងត្រូវរក្សាទុកជាការសម្ងាត់ ហើយត្រូវបានប្រើប្រាស់សម្រាប់តែការវាយតម្លៃជ្រើសរើសពានរង្វាន់តែប៉ុណ្ណោះ។
  • 00. សំណួរបន្ថែម (ពិន្ទុបន្ថែមនឹងត្រូវបានផ្តល់ជូន)៖ តើក្រុមហ៊ុន/សហគ្រាសរបស់អ្នកបានប្រើប្រាស់ឧបករណ៍វិភាគគម្លាតយេនឌ័រ (Gender Gap Analysis Tool) របស់ WEPs ដែរឬទេ? (សូមកត់សម្គាល់ថា គ្រប់ក្រុមហ៊ុនទាំងអស់ អាចប្រើប្រាស់ឧបករណ៍នេះបាន (ទោះបីជាពួកគេមិនមែនជាសមាជិករបស់ WEPs​ ក៏ដោយ) ហើយឧបករណ៍នេះអាចបំពេញបានដោយឥតគិតថ្លៃនៅលើគេហទំព័រ https://weps-gapanalysis.org/)*
  • Browse Files
    Cancelof
  • 1.1 ភាគរយនៃស្ត្រីនៅក្នុងក្រុមប្រឹក្សាភិបាលមាន៖ (ជ្រើសរើសចម្លើយមួយពីបញ្ជីចម្លើយ)*
  • Upload files
    Cancelof
  • 1.2 ភាគរយនៃស្ត្រីនៅក្នុងមុខតំណែងជាអ្នកដឹកនាំ (បុគ្គលិកស្ត្រីកាន់ការងារក្នុងកម្រិតថ្នាក់ដឹកនាំ ដូចជា ប្រធាននាយកប្រតិបត្តិ (CEO) ប្រធានផ្នែកប្រតិបត្តិការ (COO) ឬប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នាយកគ្រប់គ្រង ឬដៃគូ) គឺ៖ (ជ្រើសរើសចម្លើយមួយពីបញ្ជីចម្លើយទាំងអស់)*
  • Upload files
    Cancelof
  • 1.3 ភាគរយនៃស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅគ្រប់កម្រិតទាំងអស់គឺ៖ (ជ្រើសរើសចម្លើយមួយពីបញ្ជីចម្លើយ)*
  • Upload files
    Cancelof
  • 2. តើក្រុមហ៊ុនរបស់អ្នកមានផែនការសកម្មភាពសមភាពយេនឌ័រដែរឬទេ និងតើវាត្រូវបានអនុវត្តដែរឬទេ? [ឧ. ការបណ្តុះបណ្តាលអំពីវិសមភាពយេនឌ័រ មានគ្រោងថវិកាជាក់លាក់សម្រាប់វិធានការសមភាពយេនឌ័រ មានក្របខ័ណ្ឌនៃការរាយការណ៍ដើម្បីវាស់ស្ទង់សមភាពយេនឌ័រ] (សូមជ្រើសរើសរាល់ចម្លើយដែលពាក់ព័ន្ធ)*
  • សូមជ្រើសរើសរាល់ចម្លើយដែលពាក់ព័ន្ធ*
  • Upload files
    Cancelof
  • 3. តើក្រុមហ៊ុនរបស់អ្នកមានបានកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ ដែលបានរួមបញ្ចូលនៅក្នុងដំណើរការនៃ៖ (១) ការជ្រើសរើស (៣) ការជួល (៣) ការរក្សាទុកបុគ្គលិក (៤) ការដំឡើងតំណែង (៥) ការបណ្តុះបណ្តាលដែរឬទេ?*
  • Upload files
    Cancelof
  • 4.1 តើក្រុមហ៊ុនរបស់អ្នកផ្តល់ជូន និងគាំទ្រការឈប់សម្រាកលំហែមាតុភាពដោយមានប្រាក់ឈ្នួលដែរឬទេ? (នៅក្នុងប្រទេសមួយចំនួន លក្ខខណ្ឌតម្រូវនៃនិយ័តកម្មជាតិសម្រាប់ការឈប់សម្រាកលំហែមាតុភាពអាចបំពេញតាម ឬលើសពីលក្ខខណ្ឌតម្រូវជាក់លាក់នៅក្នុងអនុសញ្ញាលេខ ១៨៣ របស់អង្គការ ILO។ ក្នុងករណីនេះ សូមជ្រើសរើសចម្លើយ គ ឬ ឃ ពីព្រោះអនុញ្ញាតឲ្យជ្រើសរើសចម្លើយបានតែមួយប៉ុណ្ណោះ។)*
  • Upload files
    Cancelof
  • 4.2 តើក្រុមហ៊ុនរបស់អ្នកផ្តល់ជូន និងគាំទ្រការឈប់សម្រាកបិតុភាពដោយមានប្រាក់ឈ្នួលដែរឬទេ?*
  • Upload files
    Cancelof
  • 5. តើក្រុមហ៊ុនរបស់អ្នកមានវិធីសាស្រ្តដើម្បីសម្របសម្រួលតុល្យភាពការងារនិងជីវិតរបស់និយោជិតគ្រប់រូប រួមទាំងការគាំទ្រនិយោជិតជាឪពុកម្តាយ និងអ្នកថែទាំដែរឬទេ?*
  • សូមជ្រើសរើសរាល់ចម្លើយដែលពាក់ព័ន្ធ*
  • ត្រូវបានកំណត់ដោយច្បាប់នៅក្នុងប្រទេសដែលក្រុមហ៊ុនដំណើរការ៖*
  • Upload files
    Cancelof
  • 6. តើក្រុមហ៊ុនរបស់អ្នកចាត់វិធានការ ដើម្បី ក) បង្កើនលទ្ធកម្មពីអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី* នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់អ្នក និង/ឬ ខ) ធ្វើលទ្ធកម្មពីអ្នកផ្គត់ផ្គង់ដែលមានសមិទ្ធកម្មល្អផ្នែកសមភាពយេនឌ័រ និង/ឬ គ) លើកទឹកចិត្តអ្នកផ្គត់ផ្គង់ឱ្យមានសមិទ្ធកម្មល្អផ្នែកសមភាពយេនឌ័រដែរឬទេ? [*អាជីវកម្មមួយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអាជីវកម្មដែលកាន់កាប់ដោយស្ត្រី ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យដូចតទៅ៖ [និយមន័យ IFC] (ក) ≥ ៥១ ភាគរយ កាន់កាប់ដោយស្ត្រីម្នាក់ ឬច្រើននាក់ ឬ (ខ) ≥ ២០ ភាគរយ កាន់កាប់ដោយស្ត្រីម្នាក់ ឬច្រើននាក់ និង (i) មានស្ត្រី ≥ ម្នាក់ ជាប្រធាននាយកប្រតិបត្តិ នាយកប្រតិបត្តិការ ប្រធាន អនុប្រធាន និង (ii) មានសមាសភាពក្រុមប្រឹក្សាភិបាល ≥ ៣០ ភាគរយ ជាស្ត្រី ប្រសិនបើមានក្រុមប្រឹក្សាភិបាល។]*
  • Upload files
    Cancelof
  • 6.1 តើក្រុមហ៊ុនរបស់អ្នកមានវិធានការ ដើម្បីបង្កើនការទិញពីអាជីវកម្មដែលជាកម្មសិទ្ធិ និង/ឬ ដឹកនាំដោយបុគ្គល ដែលគិតអំពីកត្តាខាងក្រោមដែរឬទេ? (សូមជ្រើសរើសចម្លើយទាំងអស់ដែលពាក់ព័ន្ធ)*

  • Browse Files
    Cancelof
  • 6.2 សំណួរបន្ថែម (ពិន្ទុបន្ថែមនឹងត្រូវបានផ្តល់ជូន)៖ តើស្ថាប័នរបស់អ្នកបានប្រើឧបករណ៍វាយតម្លៃលទ្ធកម្មដែលឆ្លើយតបនឹងយេនឌ័ររបស់ WEPs ដែរឬទេ?*
  • Upload files
    Cancelof
  • 7. តើក្រុមហ៊ុនរបស់អ្នកមានវិធីសាស្ត្រ ឬគោលការណ៍សម្រាប់ការធ្វើទីផ្សារ និងការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ (រួមទាំងការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក) ដែលគិតគូរពីវិសមភាពយេនឌ័រ និងជៀសវៀងការបង្ហាញរូបភាពដែលបង្កប់ការរើសអើង ឬការកំណត់ថាកិច្ចការណាមួយសម្រាប់តែស្រ្តី និងសម្រាប់តែបុរស ដែរឬទេ?*
  • Upload files
    Cancelof
  • 8. តើក្រុមហ៊ុនរបស់អ្នកមានគោលនយោបាយដើម្បីធានាចំពោះបរិយាកាសការងារដែលគ្មានអំពើហិង្សា ការបៀតបៀន និងការកេងប្រវ័ញ្ចផ្លូវភេទដែរឬទេ?*
  • សម្រាប់ចម្លើយពី C) ដល់ G) អ្នកអាចជ្រើសបានតែមួយប៉ុណ្ណោះ*
  • Upload files
    Cancelof
  • 9. តើក្រុមហ៊ុនរបស់អ្នកមានគោលនយោបាយ ឬសកម្មភាពដើម្បីធានាចំពោះសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់កម្មករជាស្ត្រី និងបុរសគ្រប់រូបដែរឬទេ?*
  • Upload files
    Cancelof
  • 10. តើក្រុមហ៊ុនរបស់អ្នកលើកកម្ពស់ ឬគាំទ្រការបង្កើនការយល់ដឹងនៅក្នុងសហគមន៍អំពីសមភាពយេនឌ័រដែរឬទេ (វាអាចជាយុទ្ធនាការ វេទិកា សន្និសីទ អត្ថបទបោះពុម្ពផ្សាយ) ឬតើក្រុមហ៊ុនរបស់អ្នកវិនិយោគធនធានហិរញ្ញវត្ថុ មនុស្ស និង/ឬសម្ភារៈនៅក្នុងកម្មវិធីសហគមន៍ ដែលមានបំណងលើកកម្ពស់ការបង្កើនភាពអង់អាចដល់ស្ត្រី (ឧ. កម្មវិធី CSR) ដែរឬទេ?*
  • Upload files
    Cancelof
  • Rows
  • 12. តើក្រុមហ៊ុនរបស់អ្នកកំពុងរាយការណ៍ពីវឌ្ឍនភាពរបស់ខ្លួនជាសាធារណៈ នៅលើវេបសាយ WEPs.org ដែរឬទេ? ប្រសិនបើដូច្នោះមែន សូមជ្រើសរើសសូចនាករសំខាន់ៗចំនួនប្រាំបីរបស់ WEPs ដែលអ្នកកំពុងរាយការណ៍៖ (ពិន្ទុបន្ថែមត្រូវបានគិតទៅតាមនោះ) (សូមកត់សម្គាល់ថា មានតែសមាជិកWEPs ប៉ុណ្ណោះដែលអាចប្រើមុខងាររាយការណ៍របស់ WEPs បាន។ សូមមើលក្របខណ្ឌតម្លាភាព និងគណនេយ្យភាពរបស់ WEPs សម្រាប់បញ្ជីសូចនាករពេញលេញ)*
  • បាទ/ចាស សូមជ្រើសរើសសូចនាករ*
  • ផ្នែកទី៣៖ សំណួរតាមប្រភេទ (៧៥% នៃពិន្ទុសរុប)

  • ការណែនាំអំពីការដាក់ជូន៖ 

    • ទម្រង់៖ ដើម្បីធ្វើឱ្យពានរង្វាន់ WEPs ឆ្នាំ 2026 មានការចូលរួមកាន់តែទូលំទូលាយពីសំណាក់បេក្ខភាព និងស្ថាប័នដែលមានភាពចម្រុះ អ្នកអាចដាក់ស្នើចម្លើយរបស់អ្នកជា លាយលក្ខណ៍អក្សរ (ជាប្រយោគពេញលេញ ឬជាចំណុចខ្លីៗ) ឬជា ស្លាយបង្ហាញ (អតិបរមា 15 ស្លាយ)។ ទោះអ្នកជ្រើសរើសទម្រង់ណាក៏ដោយ មិនថាជាកថាខណ្ឌ ជាចំណុចខ្លីៗ ឬស្លាយបង្ហាញទេ សូមធានាថា អ្នកបានប្រើ សំណួរណែនាំ ដើម្បីឆ្លើយគ្រប់ផ្នែកនៃសំណួរនៅក្នុងឯកសារដាក់ស្នើរបស់អ្នក។ 

    • ឯកសារណែនាំ៖ ដូចដែលមានក្នុងផ្នែកទី 2 ភស្តុតាងគាំទ្រដែលបានផ្តល់ក្នុងចម្លើយផ្នែកទី 3 នឹងត្រូវប្រើសម្រាប់ផ្ទៀងផ្ទាត់ការអះអាងដែលមាននៅក្នុងពាក្យស្នើសុំ។ ព័ត៌មានទាំងអស់នៅក្នុងឯកសារគាំទ្រនឹងត្រូវរក្សាទុកជាសម្ងាត់ រក្សាសុវត្ថិភាព និងប្រើប្រាស់សម្រាប់គោលបំណងជ្រើសរើសពានរង្វាន់តែប៉ុណ្ណោះ។ សម្រាប់ឯកសារគាំទ្រ អ្នកអាចដាក់ស្នើជា ស្លាយបង្ហាញ បណ្ណសង្ខេបគម្រោង គោលនយោបាយ អត្ថបទ តំណភ្ជាប់ទៅកាន់ការបង្ហោះលើបណ្ដាញសង្គម និងវីដេអូ។ 

    • រយៈពេលនៃគំនិតផ្តួចផ្តើម៖ មិនមានការកំណត់ពេលវេលាថា សកម្មភាព ឬគំនិតផ្តួចផ្តើមដែលបានយោងត្រូវតែចាប់ផ្តើមនៅពេលណានោះទេ។ ប៉ុន្តែនៅពេលដាក់ពាក្យ ត្រូវប្រាកដថាគម្រោង/គំនិតផ្តួចផ្តើមនោះត្រូវតែ នៅតែសកម្ម (កំពុងដំណើរការ)។ ប្រសិនបើគម្រោង/គំនិតផ្តួចផ្តើមនោះបានបញ្ចប់ហើយ វាគួរតែបានបញ្ចប់ ក្នុងអំឡុងឆ្នាំប្រតិទិនមុន (ឧទាហរណ៍ បញ្ចប់ត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024) និង/ឬ នៅតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមគោលដៅដែលបានកំណត់។ ឧទាហរណ៍ ប្រសិនបើអ្នកបានអនុវត្តគំនិតផ្តួចផ្តើមមួយពីឆ្នាំ 2022 ដល់ 2023 ប៉ុន្តែបច្ចុប្បន្នវាបានបញ្ចប់ហើយ និងមិនមានសកម្មភាពបន្តទៀតទេ នោះវានឹង មិនបំពេញលក្ខណៈវិនិច្ឆ័យ សម្រាប់ការផ្តល់ពានរង្វាន់ឡើយ។ ប៉ុន្តែ ប្រសិនបើគម្រោង/គំនិតផ្តួចផ្តើមបានចាប់ផ្តើមក្នុងឆ្នាំ 2022 ហើយនៅតែបន្តមកដល់បច្ចុប្បន្ន នោះវា មានសិទ្ធិ សម្រាប់ការពិចារណាផ្តល់ពានរង្វាន់។ 

    • លទ្ធផល៖ ពានរង្វាន់នេះទទួលស្គាល់សកម្មភាពដែលមាន លទ្ធផលជាក់ស្តែង។ ប្រសិនបើគម្រោង/គំនិតផ្តួចផ្តើមរបស់អ្នកទើបតែចាប់ផ្តើម ហើយមិនទាន់បង្ហាញបាននូវវឌ្ឍនភាព/លទ្ធផលដែលអាចវាស់វែងបានខ្លះៗនៅឡើយទេ អ្នកអាចពិចារណាដាក់ពាក្យនៅពេលក្រោយវិញ។

  • អ្នកអាចជ្រើសរើសបានពីរប្រភេទក្នុងការដាក់ពាកស្នើសុំ៖ 

  • អ្នកអាចជ្រើសរើសបានពីរប្រភេទក្នុងការដាក់ពាកស្នើសុំ៖*
  • ការប្តេជ្ញាចិត្តនៃភាពជាអ្នកដឹកនាំ

    ទទួលស្គាល់អ្នកដឹកនាំអាជីវកម្មគ្រប់វ័យ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការរួមបញ្ចូលគោលនយោបាយ បទប្បញ្ញត្តិ ឬការអនុវត្តដ៏ជឿនលឿន ដែលមានបំណងលើកកម្ពស់សមភាពយេនឌ័រនៅកន្លែងធ្វើការ ទីផ្សារ និង/ឬសហគមន៍។ ពានរង្វាន់នេះអាចរួមបញ្ចូលអ្នកដឹកនាំក្រុមហ៊ុន ដែលមានតួនាទី និងទំនួលខុសត្រូវជាក់លាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងក្រុមហ៊ុន និងធ្វើការប្តេជ្ញាចិត្តជាសាធារណៈ ឬផ្តល់សារដែលគិតគូរពីយេនឌ័រទៅកាន់សាធារណជនផងដែរ។ ពានរង្វាន់នេះមិនមែនសម្រាប់តែអ្នកដឹកនាំជាន់ខ្ពស់នោះទេ ប៉ុន្តែពានរង្វាន់នេះអាចត្រូវបានផ្តល់ជូនបុគ្គលិកនៅកម្រិតអភិបាល និងថ្នាក់គ្រប់គ្រង ក៏ដូចជាអ្នកដឹកនាំថ្មីៗ ដែលលើកកម្ពស់សមភាពយេនឌ័រនៅទីតាំងអាជីវកម្ម និងសហគ្រិន និងស្ថាបនិកក្រុមហ៊ុនផងដែរ។ ពានរង្វាន់នេះអាចត្រូវបានផ្តល់ជូនអ្នកដឹកនាំគ្រប់វ័យ និងគ្រប់សញ្ជាតិ ដរាបណាអាជីវកម្មនោះដំណើរការនៅអាស៊ីប៉ាស៊ីហ្វិក។ អ្នកដឹកនាំវ័យក្មេង និងស្ថាបនិកសហគ្រាសដែលមានអាយុក្រោម ៣៥ ឆ្នាំ ដែលបង្ហាញពីដំណោះស្រាយប្រកបដោយនវានុវត្តន៍ ឬគុណសម្បត្តិនៃភាពជាអ្នកដឹកនាំជាពិសេស ក៏អាចត្រូវបានពិចារណាសម្រាប់ពានរង្វាន់ Youth Leadership Special Mention ផងដែរ។
  • ថ្ងៃខែឆ្នាំកំណើត៖*
     - -
  • 0/50
  • សាវតា និងបរិបទ (៣០០ ពាក្យ) (ណែនាំឲ្យប្រើ ១-២ ស្លាយ)៖

    1. ហេតុអ្វីបានជាបេក្ខជនដែលបានចាត់តាំង បានចាប់ផ្តើមកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ? តើមានបញ្ហាជាក់លាក់ណាមួយដែលកំពុងដោះស្រាយដែរឬទេ? ប្រសិនបើពាក់ព័ន្ធ សូមផ្តល់ទិន្នន័យ ឬការយល់ដឹងណាមួយដែលត្រូវបានប្រើដើម្បីរចនាគំនិតផ្តួចផ្តើម ឬសម្រេចចិត្តថាត្រូវធ្វើសកម្មភាពជាក់លាក់ណាមួយ។
    2. តើគោលដៅចម្បង ឬលទ្ធផលដែលបានគ្រោងទុកនៃកម្មវិធីនេះ គឺជាអ្វី? តើនរណាជាប្រជាជន ឬក្រុមប្រជាជន ដែលអ្នកមានបំណងធ្វើឲ្យពួកគេទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ?
    3. ចូរពិពណ៌នាអំពីសកម្មភាពដទៃទៀត ដែលអ្នកដឹកនាំចាត់តាំង បានធ្វើ និង/ឬដឹកនាំ ឬគំនិតផ្តួចផ្តើមដែលពួកគេបានចូលរួម ក្នុងអំឡុងពេលនៃការប្រកបមុខរបរវិជ្ជាជីវៈរបស់ពួកគេ ដែលលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី។ បើអាចធ្វើបាន សូមរាយបញ្ជីពានរង្វាន់ ឬការទទួលស្គាល់ដែលពាក់ព័ន្ធ ដែលបានផ្តល់ជូនអ្នកដឹកនាំដែលបានចាត់តាំងនោះ។
  • សកម្មភាពសំខាន់ៗដែលបានអនុវត្ត (៨០០ ពាក្យ) (ណែនាំ ១០-១២ ស្លាយ)៖

    1. តើសកម្មភាពសំខាន់ៗអ្វីខ្លះដែលបាន/កំពុងត្រូវបានធ្វើឡើង ដើម្បីអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះ? តើអ្នកដឹកនាំដែលបានចាត់តាំង មានតួនាទីអ្វីខ្លះ? តើពួកគេបានធ្វើសកម្មភាពជាក់លាក់អ្វីខ្លះ ដើម្បីអនុវត្តកម្មវិធី ឬគំនិតផ្តួចផ្តើមនោះ? 
    2. ពិពណ៌នាអំពីវិធីសាស្រ្តដែលអ្នកដឹកនាំដែលបានចាត់តាំង បានចូលរួមក្នុងភាពជាដៃគូ និង/ឬកិច្ចសហការជាមួយមិត្តភក្ដិ យុទ្ធនាការដែលមានស្រាប់ បណ្តាញឧស្សាហកម្ម និង/ឬអ្នកពាក់ព័ន្ធដទៃទៀត ដូចជា រដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ជាដើម។ តើកិច្ចសហការ ឬភាពជាដៃគូ ត្រូវបានអនុវត្តយ៉ាងដូចម្តេច ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើម​នោះ? 
    3. តើបញ្ហាប្រឈមធំបំផុតក្នុងការអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះមានអ្វីខ្លះ? តើអ្នកបានធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាប្រឈម ឬកែសម្រួលសកម្មភាព ឬគំនិតផ្តួចផ្តើមនោះ?
  • លទ្ធផល មេរៀនដែលបានទទួល និងនិរន្តរភាព (៤០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)

    1. តើភាពជោគជ័យត្រូវបានកំណត់ ឬនឹងត្រូវបានកំណត់យ៉ាងដូចម្តេច? បើពាក់ព័ន្ធ តើរួមបញ្ចូល/បានរួមបញ្ចូលសូចនាករ និងការវាស់វែងអ្វីខ្លះ? តើមានការប្រមូលទិន្នន័យបែងចែកតាមភេទ ដើម្បីតាមដាន និងវាស់ស្ទង់វឌ្ឍនភាពដែរឬទេ? 
    2. រហូតមកដល់ពេលបច្ចុប្បន្ន តើមានលទ្ធផលសំខាន់ៗអ្វីខ្លះ? សូមបញ្ជាក់ឱ្យច្បាស់លាស់តាមដែលអាចធ្វើបាន និងផ្តល់ទិន្នន័យ និង/ឬសក្ខីកម្មដែលមាន។ 
    3. តើមេរៀនសំខាន់ៗអ្វីខ្លះ ដែលស្ថាប័នរបស់អ្នកបានទទួល ឬពាក់ព័ន្ធនឹងអ្នកដទៃ នៅក្នុងឧស្សាហកម្ម ប្រទេស ឬបរិបទរបស់អ្នក? 
    4. តើបេក្ខជនដែលបានស្នើឈ្មោះ មានផែនការអនុវត្តគំនិតផ្តួចផ្តើមនេះនៅពេលខាងមុខ យ៉ាងដូចម្តេចខ្លះ (រួមទាំង ផែនការពង្រីកវិសាលភាព និង/ឬផែនការនិរន្តរភាពផងដែរ)?
  • សូមជ្រើសរើសទម្រង់សម្រាប់ការដាក់ស្នើ*
  • 0/1500
  • Browse Files
    Cancelof
  • Browse Files
    Cancelof
  • កន្លែងធ្វើការដែលប្រកបដោយបរិយាប័ន្នយេនឌ័រ

    ពានរង្វាន់នេះ ទទួលស្គាល់សមិទ្ធផលដែលអាជីវកម្មបានបង្ហាញនៅក្នុងការអនុវត្តវិធានការដែលមានបរិយាប័ន្នយេនឌ័រ ដែលពាក់ព័ន្ធ នៅកន្លែងធ្វើការ។ ពានរង្វាន់នេះអាចរួមបញ្ចូលវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ក្នុងការជ្រើសរើសបុគ្គលិកដោយស្មើភាពគ្នា ការគាំទ្រការចាត់ចែងការងារដែលមានភាពបត់បែន ការដោះស្រាយតម្រូវការជាក់លាក់របស់និយោជិតជាស្ត្រី និងបុរស គំនិតផ្តួចផ្តើមនៃបរិវត្តកម្ម ដើម្បីគាំទ្រដល់ទំនួលខុសត្រូវរបស់និយោជិតជាស្ត្រី និងបុរសនៅក្នុងគ្រួសារ ដើម្បីដោះស្រាយបន្ទុកនៃការថែទាំមិនស្មើគ្នា និងវិធានការពន្លឿនវឌ្ឍនភាព ដើម្បីធានាចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់និយោជិតជាស្ត្រី និងបុរស ការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសមភាពនៃប្រាក់ឈ្នួល និងលើកកម្ពស់ការអភិវឌ្ឍអាជីព និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។ ចំណុចនេះក៏អាចរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបង្កើតភាពចម្រុះ និងបរិយាប័ន្ននៅកន្លែងធ្វើការកាន់តែទូលំទូលាយផងដែរ តាមរយៈការដោះស្រាយចំណុចគួរពិចារណាបន្ថែមទៀត ដូចជា ពិការភាព អាយុ ជនជាតិ និង/ឬនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញ ជាដើម។
  • 0/50
  • សាវតារ និងបរិបទ (៣០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)៖

    1. ហេតុអ្វីបានជាស្ថាប័នរបស់អ្នកចាប់ផ្តើមកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ? តើមានបញ្ហាជាក់លាក់ណាមួយដែលកំពុងដោះស្រាយដែរឬទេ? បើពាក់ព័ន្ធ សូមផ្តល់ទិន្នន័យ ឬការយល់ដឹងណាមួយដែលត្រូវបានប្រើ ដើម្បីបង្កើតគំនិតផ្តួចផ្តើម ឬសម្រេចចិត្តថាត្រូវធ្វើសកម្មភាពជាក់លាក់ណាមួយ។
    2. តើគោលដៅចម្បង ឬលទ្ធផលដែលបានគ្រោងទុកនៃកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ គឺជាអ្វី?
    3. តើគំនិតផ្តួចផ្តើមនេះមានបំណងបង្កផលជះដល់អ្នកណា ហើយតើវិសាលភាពរបស់គំនិតផ្តួចផ្តើមនេះនាពេលបច្ចុប្បន្ន មានទំហំប៉ុណ្ណា (ឧ. ចំនួននិយោជិតដែលគំនិតផ្តួចផ្តើមនេះជាប់ពាក់ព័ន្ធ តួនាទី និងកម្រិតការងាររបស់ពួកគេ ប្រទេសដែលគម្រោងនេះនឹងអនុវត្ត)? តើជាប់ពាក់ព័ន្ធនឹងផ្នែកណាខ្លះនៃស្ថាប័ន ឬបុគ្គលណាខ្លះ?
  • សកម្មភាពសំខាន់ៗដែលបានអនុវត្ត (៨០០ ពាក្យ) (ណែនាំ ១០-១២ ស្លាយ)៖

    1. តើសកម្មភាពសំខាន់ៗអ្វីខ្លះដែលបាន/កំពុងធ្វើឡើង ដើម្បីអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះ? សូមផ្តល់ព័ត៌មានដោយលម្អិតតាមដែលអាចធ្វើបាន ហើយរួមបញ្ចូលខ្សែតារាងពេលវេលា គោលដៅ និង/ឬឧទាហរណ៍ជាក់លាក់ផងដែរ។
    2. តើមានជាប់ពាក់ព័ន្ធនឹងស្ថាប័នខាងក្រៅណាមួយដែរឬទេ (ឧ. អាជីវកម្មដទៃទៀត បណ្តាញឧស្សាហកម្ម និង/ឬភាគីពាក់ព័ន្ធដទៃទៀត ដូចជា រដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ជាដើម)? បើជាប់ពាក់ព័ន្ធ តើក្រុមហ៊ុនបានប្រើវិធីសាស្រ្តអ្វីខ្លះដើម្បីកសាងភាពជាដៃគូ និងចូលរួមក្នុងកិច្ចសហការ? តើកិច្ចសហការ និងភាពជាដៃគូបានគាំទ្រ ឬពង្រឹងគំនិតផ្តួចផ្តើមនេះយ៉ាងដូចម្តេចខ្លះ? 
    3. តើបញ្ហាប្រឈមធំបំផុតក្នុងការអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះមានអ្វីខ្លះ? តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាប្រឈម ឬកែសម្រួលសកម្មភាព ឬគំនិតផ្តួចផ្តើមនោះ?
  • លទ្ធផល មេរៀនដែលបានទទួល និងនិរន្តរភាព (៤០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)

    1. តើភាពជោគជ័យត្រូវបានកំណត់ ឬនឹងត្រូវបានកំណត់យ៉ាងដូចម្តេច? បើពាក់ព័ន្ធ តើរួមបញ្ចូល/បានរួមបញ្ចូលសូចនាករ និងការវាស់វែងអ្វីខ្លះ? តើមានការប្រមូលទិន្នន័យបែងចែកតាមភេទ ដើម្បីតាមដាន និងវាស់ស្ទង់វឌ្ឍនភាពដែរឬទេ? 
    2. មកទល់បច្ចុប្បន្ន តើមានលទ្ធផលសំខាន់ៗអ្វីខ្លះ? សូមបញ្ជាក់ឱ្យច្បាស់លាស់តាមដែលអាចធ្វើបាន និងផ្តល់ទិន្នន័យ និង/ឬសក្ខីកម្មដែលមាន។
    3. តើមេរៀនសំខាន់ៗអ្វីខ្លះ ដែលអង្គការរបស់អ្នកបានទទួល ឬពាក់ព័ន្ធនឹងអ្នកដទៃ នៅក្នុងឧស្សាហកម្ម ប្រទេស ឬបរិបទរបស់អ្នក? 
    4. តើក្រុមហ៊ុនមានផែនការអនុវត្តគំនិតផ្តួចផ្តើមនេះនៅពេលខាងមុខ យ៉ាងដូចម្តេចខ្លះ (រួមទាំង ផែនការពង្រីកវិសាលភាព និង/ឬផែនការនិរន្តរភាពផងដែរ)?
  • សូមជ្រើសរើសទម្រង់សម្រាប់ការដាក់ស្នើ*
  • 0/1500
  • Browse Files
    Cancelof
  • Browse Files
    Cancelof
  • ទីផ្សារឆ្លើយតបនឹងយេនឌ័រ

    ពានរង្វាន់ប្រភេទនេះទទួលស្គាល់អាជីវកម្ម ដែលឆ្លើយតបនឹងទស្សនទានយេនឌ័រនៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ពួកគេ និងចាត់វិធានការប្រកបដោយប្រតិសកម្ម ដើម្បីបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងបណ្តាញទីផ្សារ។ ពានរង្វាន់នេះ អាចរួមបញ្ចូលសកម្មភាពនានា ដូចជា ការបង្កើនជំនាញ អក្ខរកម្មហិរញ្ញវត្ថុ បរិយាកាសការងារដែលមានសុវត្ថិភាព សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងការអប់រំអំពីសិទ្ធិ ឬការអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីដែលធ្វើការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ វាអាចរួមបញ្ចូលយន្តការហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ឬឱកាសបង្កើតការងារ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងទីផ្សារឧស្សាហកម្ម ឬវិស័យកាន់តែទូលំទូលាយ។ លើសពីនេះទៀត ពានរង្វាន់ប្រភេទនេះក៏ផ្តល់ជូនសម្រាប់សកម្មភាព និងកម្មវិធីដែលលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី​ ​តាមរយៈការផ្សាយពាណិជ្ជកម្ម សកម្មភាពលក់ និងសកម្មភាពទីផ្សារដទៃទៀតដែរ។ ជាចុងក្រោយ ពានរង្វាន់ប្រភេទនេះក៏ទទួលស្គាល់ស្ថាប័ន ដែលធ្វើសមាហរណកម្មទស្សនទានយេនឌ័រ និងពិចារណាលើកកម្ពស់សមភាពយេនឌ័រនៅក្នុងការតាក់តែងផលិតផល និងសេវាកម្មផងដែរ។
  • 0/50
  • សាវតារ និងបរិបទ (៣០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)៖

    1. ហេតុអ្វីបានជាស្ថាប័នរបស់អ្នកចាប់ផ្តើមកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ? តើមានបញ្ហាជាក់លាក់ណាមួយដែលកំពុងដោះស្រាយដែរឬទេ? បើពាក់ព័ន្ធ សូមផ្តល់ទិន្នន័យ ឬការយល់ដឹងណាមួយដែលត្រូវបានប្រើដើម្បីបង្កើតគំនិតផ្តួចផ្តើម ឬសម្រេចចិត្តថាត្រូវធ្វើសកម្មភាពជាក់លាក់ណាមួយ។ 
    2. តើគោលដៅចម្បង ឬលទ្ធផលដែលបានគ្រោងទុកនៃកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ គឺជាអ្វី? 
    3. តើគំនិតផ្តួចផ្តើមនេះ មានបំណងបង្កផលជះដល់អ្នកណា ហើយតើវិសាលភាពរបស់គំនិតផ្តួចផ្តើមនេះនាពេលបច្ចុប្បន្ន មានទំហំប៉ុណ្ណា (ឧ. ចំនួននិយោជិតដែលគំនិតផ្តួចផ្តើមនេះពាក់ព័ន្ធ តួនាទី និងកម្រិតការងាររបស់ពួកគេ ប្រទេសដែលគំនិតផ្តួចផ្តើមនេះនឹងអនុវត្ត)? តើជាប់ពាក់ព័ន្ធនឹងផ្នែក ណាខ្លះនៅក្នុងស្ថាប័ន ឬបុគ្គលណាខ្លះ?
  • សកម្មភាពសំខាន់ៗដែលបានអនុវត្ត (៨០០ ពាក្យ) (ណែនាំ ១០-១២ ស្លាយ)៖

    1. តើសកម្មភាពសំខាន់ៗអ្វីខ្លះដែលបាន/កំពុងធ្វើឡើង ដើម្បីអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះ? សូមផ្តល់ព័ត៌មានដោយលម្អិតតាមដែលអាចធ្វើបាន ដោយរួមបញ្ចូលតារាងពេលវេលា គោលដៅ និង/ឬឧទាហរណ៍ជាក់លាក់ផងដែរ។ 
    2. តើមានជាប់ពាក់ព័ន្ធនឹងស្ថាប័នខាងក្រៅណាមួយដែរឬទេ (ឧ. អាជីវកម្មដទៃទៀត បណ្តាញឧស្សាហកម្ម និង/ឬភាគីពាក់ព័ន្ធដទៃទៀត ដូចជា រដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ជាដើម)? បើជាប់ពាក់ព័ន្ធ តើក្រុមហ៊ុនបានប្រើវិធីសាស្រ្តអ្វីខ្លះ ដើម្បីកសាងភាពជាដៃគូ និងចូលរួមក្នុងកិច្ចសហការ? តើកិច្ចសហការ និងភាពជាដៃគូបានគាំទ្រ ឬពង្រឹងគំនិតផ្តួចផ្តើមនេះយ៉ាងដូចម្តេចខ្លះ? 
    3. តើបញ្ហាប្រឈមធំបំផុតក្នុងការអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះមានអ្វីខ្លះ? តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាប្រឈម ឬកែសម្រួលសកម្មភាព ឬគំនិតផ្តួចផ្តើមនោះ?
  • លទ្ធផល មេរៀនដែលបានទទួល និងនិរន្តរភាព (៤០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)

    1. តើភាពជោគជ័យត្រូវបានកំណត់ ឬនឹងត្រូវបានកំណត់យ៉ាងដូចម្តេច? បើពាក់ព័ន្ធ តើរួមបញ្ចូល/បានរួមបញ្ចូលសូចនាករ និងការវាស់វែងអ្វីខ្លះ? តើមានការប្រមូលទិន្នន័យបែងចែកតាមភេទ ដើម្បីតាមដាន និងវាស់ស្ទង់វឌ្ឍនភាពដែរឬទេ?
      ២. រហូតមកដល់បច្ចុប្បន្ននេះ តើមានលទ្ធផលសំខាន់ៗអ្វីខ្លះ? សូមបញ្ជាក់ឱ្យច្បាស់លាស់តាមដែលអាចធ្វើបាន និងផ្តល់ទិន្នន័យ និង/ឬសក្ខីកម្មដែលមាន។
    2. តើមេរៀនសំខាន់ៗអ្វីខ្លះ ដែលស្ថាប័នរបស់អ្នកបានទទួល ឬអាចមានប្រយោជន៍ពាក់ព័ន្ធនឹងផ្សេងទៀត នៅក្នុងឧស្សាហកម្ម ប្រទេស ឬបរិបទរបស់អ្នក? 
    3. តើក្រុមហ៊ុនមានផែនការអនុវត្តគំនិតផ្តួចផ្តើមនេះនៅពេលខាងមុខ យ៉ាងដូចម្តេចខ្លះ (រួមទាំង ផែនការពង្រីកវិសាលភាព និង/ឬផែនការនិរន្តរភាពផងដែរ)?
  • សូមជ្រើសរើសទម្រង់សម្រាប់ការដាក់ស្នើ*
  • 0/1500
  • Browse Files
    Cancelof
  • Browse Files
    Cancelof
  • លទ្ធកម្មដែលប្រកបដោយបរិយាប័ន្ន

    ពានរង្វាន់ប្រភេទនេះ ទទួលស្គាល់អាជីវកម្មដែលគាំទ្រសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីយ៉ាងសកម្ម តាមរយៈការអនុវត្តលទ្ធកម្មដែលប្រកបដោយបរិយាប័ន្ន។ ពានរង្វាន់នេះ អាចរួមបញ្ចូលការអភិវឌ្ឍគោលនយោបាយ និងការអនុវត្តស្តីពីពិពិធកម្មអ្នកផ្គត់ផ្គង់ និងការកំណត់គោលដៅ ដើម្បីបង្កើនលទ្ធកម្មដែលចំណាយលើអាជីវកម្មមានម្ចាស់ជាស្រ្តី និង/ឬអ្នកផ្គត់ផ្គង់ដែលលើកកម្ពស់សមភាពយេនឌ័រ ផ្តល់ការបណ្តុះបណ្តាលផ្នែកលទ្ធកម្មដែលឆ្លើយតបនឹងយេនឌ័រ (GRP) ដល់និយោជិតផ្នែកលទ្ធកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ការគាំទ្រសហគ្រិនស្ត្រីឲ្យទទួលបានកិច្ចសន្យាលទ្ធកម្មអាជីវកម្ម។ ពានរង្វាន់ប្រភេទនេះ ក៏ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្ម និងបរិយាប័ន្នកាន់តែទូលំទូលាយនៅក្នុងលទ្ធកម្ម រួមទាំងការគាំទ្រអាជីវកម្មដែលដឹកនាំដោយ ឬធ្វើការជាមួយស្ត្រីដែលមានពិការភាព ជនជាតិភាគតិច អ្នកស្រលាញ់ភេទដូចគ្នា (LGBTQI+) និងស្ត្រីជនបទផងដែរ។ ពានរង្វាន់ប្រភេទនេះ ត្រូវបានគាំទ្រដោយគម្រោង យើងអភិវឌ្ឍរួមគ្នា (WE RISE Together) ជាកម្មវិធីរបស់អង្គការ UN Women ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលី ដែលលើកកម្ពស់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីដោយទាញយកឱកាសលទ្ធកម្ម ដើម្បីពង្រីកការចូលក្នុងទីផ្សារសម្រាប់អាជីវកម្មដែលមានម្ចាស់ជាស្រ្តី និងសហគ្រាសដែលឆ្លើយតបនឹងយេនឌ័រ នៅក្នុងអនុតំបន់មេគង្គ និងតំបន់ដទៃទៀត។
  • 0/50
  • សាវតារ និងបរិបទ (៣០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)៖

    1. ហេតុអ្វីបានជាស្ថាប័នរបស់អ្នកចាប់ផ្តើមកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ? តើមានបញ្ហាជាក់លាក់ណាមួយដែលកំពុងដោះស្រាយដែរឬទេ? បើពាក់ព័ន្ធ សូមផ្តល់ទិន្នន័យ ឬការយល់ដឹងណាមួយដែលត្រូវបានប្រើដើម្បីបង្កើតគំនិតផ្តួចផ្តើម ឬសម្រេចចិត្តថាត្រូវធ្វើសកម្មភាពជាក់លាក់ណាមួយ។ 
    2. តើគោលដៅចម្បង ឬលទ្ធផលដែលបានគ្រោងទុកនៃកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ គឺជាអ្វី? 
    3. តើគំនិតផ្តួចផ្តើមនេះមានបំណងបង្កផលជះដល់អ្នកណា ហើយតើវិសាលភាពរបស់គំនិតផ្តួចផ្តើមនេះនាពេលបច្ចុប្បន្ន មានទំហំប៉ុណ្ណា (ឧ. ចំនួននិយោជិតដែលទាក់ទិន តួនាទី និងកម្រិតការងាររបស់ពួកគេ ប្រទេសដែលគំនិតផ្តួចផ្តើមនេះនឹងអនុវត្ត)? តើជាប់ពាក់ព័ន្ធនឹងផ្នែកណាខ្លះនៃស្ថាប័ន ឬបុគ្គលណាខ្លះ?
  • សកម្មភាពសំខាន់ៗដែលបានអនុវត្ត (៨០០ ពាក្យ) (ណែនាំ ១០-១២ ស្លាយ)៖

    1. តើសកម្មភាពសំខាន់ៗអ្វីខ្លះដែលបាន/កំពុងធ្វើឡើង ដើម្បីអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះ? សូមផ្តល់ព័ត៌មានលម្អិតបំផុតតាមដែលអាចធ្វើបាន ហើយរួមបញ្ចូលតារាងពេលវេលា គោលដៅ និង/ឬឧទាហរណ៍ជាក់លាក់ផងដែរ។ 
    2. តើមានជាប់ពាក់ព័ន្ធនឹងដៃគូខាងក្រៅណាមួយដែរឬទេ (ឧ. អាជីវកម្មដទៃទៀត បណ្តាញឧស្សាហកម្ម និង/ឬភាគីពាក់ព័ន្ធដទៃទៀត ដូចជា រដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ជាដើម)? បើជាប់ពាក់ព័ន្ធ តើក្រុមហ៊ុនបានប្រើវិធីសាស្រ្តអ្វីខ្លះដើម្បីកសាងភាពជាដៃគូ និងចូលរួមក្នុងកិច្ចសហការ? តើកិច្ចសហការ និងភាពជាដៃគូបានគាំទ្រ ឬពង្រឹងគំនិតផ្តួចផ្តើមនេះយ៉ាងដូចម្តេចខ្លះ? 
    3. តើបញ្ហាប្រឈមធំបំផុតក្នុងការអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះមានអ្វីខ្លះ? តើអ្នកបានធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាប្រឈម ឬកែសម្រួលសកម្មភាព ឬគំនិតផ្តួចផ្តើមនោះ?
  • លទ្ធផល មេរៀនដែលបានទទួល និងនិរន្តរភាព (៤០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)

    1. តើភាពជោគជ័យត្រូវបានកំណត់ ឬនឹងត្រូវបានកំណត់យ៉ាងដូចម្តេច? បើពាក់ព័ន្ធ តើរួមបញ្ចូល/បានរួមបញ្ចូលសូចនាករ និងតារាងវាស់វែងអ្វីខ្លះ? តើមានការប្រមូលទិន្នន័យបែងចែកតាមភេទ ដើម្បីតាមដាន និងវាស់ស្ទង់វឌ្ឍនភាពដែរឬទេ?
      ២. រហូតមកដល់បច្ចុប្បន្ន តើមានលទ្ធផលសំខាន់ៗអ្វីខ្លះ? សូមបញ្ជាក់ឱ្យច្បាស់លាស់តាមដែលអាចធ្វើបាន និងផ្តល់ទិន្នន័យ និង/ឬសក្ខីកម្មដែលមាន។ 
    2. តើមេរៀនសំខាន់ៗអ្វីខ្លះ ដែលអង្គការរបស់អ្នកបានទទួល ឬពាក់ព័ន្ធនឹងអ្នកដទៃ នៅក្នុងឧស្សាហកម្ម ប្រទេស ឬបរិបទរបស់អ្នក? 
    3. តើក្រុមហ៊ុនមានផែនការអនុវត្តគំនិតផ្តួចផ្តើមនេះនៅពេលខាងមុខ យ៉ាងដូចម្តេចខ្លះ (រួមទាំង ផែនការពង្រីកវិសាលភាព និង/ឬផែនការនិរន្តរភាពផងដែរ)? 
  • សូមជ្រើសរើសទម្រង់សម្រាប់ការដាក់ស្នើ*
  • 0/1500
  • Browse Files
    Cancelof
  • Browse Files
    Cancelof
  • ការចូលរួម និងភាពជាដៃគូរបស់សហគមន៍

    ពានរង្វាន់ប្រភេទនេះទទួលស្គាល់ជីវកម្មឈានមុខ ដែលលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការចូលរួម និងភាពជាដៃគូរបស់សហគមន៍។ ការចូលរួមនេះ អាចរួមមាន ការធ្វើសមាហរណកម្មសមភាពយេនឌ័រទៅក្នុងយុទ្ធសាស្ត្រចីរភាព កម្មវិធី CSR ឬកម្មវិធីសប្បុរសធម៌របស់ពួកគេ និងជាពិសេស ការគាំទ្រ និងការសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬអង្គការដទៃទៀត ដែលប្តេជ្ញាចិត្តលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងសហគមន៍ឲ្យកាន់តែទូលំទូលាយ។  ក្រៅពីការចូលរួមរបស់សហគមន៍ ពានរង្វាន់ប្រភេទនេះ នឹងផ្តល់ជូនសម្រាប់សកម្មភាពលើកកម្ពស់បរិវត្តកម្ម ឬការផ្លាស់ប្តូរជាប្រព័ន្ធ តាមរយៈភាពជាដៃគូ។ ចំណុចនេះអាចរួមបញ្ចូលក្រុមហ៊ុន ដែលចូលរួមក្នុងថ្នាលតស៊ូមតិ ឬថ្នាលពហុភាគីដែលពាក់ព័ន្ធ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដូចជា Unstereotype Alliance ឬសមាគមឧស្សាហកម្ម សភាពាណិជ្ជកម្ម និងទីផ្សារមូលបត្រ ដែលធ្វើការជាមួយអ្នកផ្សេងទៀត ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនៅក្នុងស្ថាប័នរបស់ខ្លួន និងឧស្សាហកម្ម ឬក្នុងចំណោមក្រុមក្រុមហ៊ុនធំៗមួយចំនួន។
  • 0/50
  • សាវតារ និងបរិបទ (៣០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)៖

    1. ហេតុអ្វីបានជាស្ថាប័នរបស់អ្នកចាប់ផ្តើមកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ? តើមានបញ្ហាជាក់លាក់ណាមួយដែលកំពុងដោះស្រាយដែរឬទេ? បើមាន សូមផ្តល់ទិន្នន័យ ឬការយល់ដឹងណាមួយដែលត្រូវបានប្រើដើម្បីបង្កើតគំនិតផ្តួចផ្តើម ឬសម្រេចចិត្តថាត្រូវធ្វើសកម្មភាពជាក់លាក់ណាមួយ។ 
    2. តើគោលដៅចម្បង ឬលទ្ធផលដែលបានគ្រោងទុកនៃកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ គឺជាអ្វី? 
    3. តើគំនិតផ្តួចផ្តើមនេះមានបំណងបង្កផលជះដល់អ្នកណា ហើយតើវិសាលភាពរបស់គំនិតផ្តួចផ្តើមនេះនាពេលបច្ចុប្បន្ន មានទំហំប៉ុណ្ណា (ឧ. ចំនួននិយោជិតដែលទាក់ទិន តួនាទី និងកម្រិតការងាររបស់ពួកគេ ប្រទេសដែលគំនិតផ្តួចផ្តើមនេះនឹងអនុវត្ត)? តើជាប់ពាក់ព័ន្ធនឹងផ្នែកណាខ្លះនៃស្ថាប័ន ឬបុគ្គលណាខ្លះ?
  • សកម្មភាពសំខាន់ៗដែលបានអនុវត្ត (៨០០ ពាក្យ) (ណែនាំ ១០-១២ ស្លាយ)៖

    1. តើសកម្មភាពសំខាន់ៗអ្វីខ្លះដែលបាន/កំពុងធ្វើឡើង ដើម្បីអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះ? សូមផ្តល់ព័ត៌មានដោយលម្អិតតាមដែលអាចធ្វើបាន ហើយរួមបញ្ចូលតារាងពេលវេលា គោលដៅ និង/ឬឧទាហរណ៍ជាក់លាក់ផងដែរ។ 
    2. តើមានជាប់ពាក់ព័ន្ធនឹងស្ថាប័នខាងក្រៅណាមួយដែរឬទេ (ឧ. អាជីវកម្មដទៃទៀត បណ្តាញឧស្សាហកម្ម និង/ឬភាគីពាក់ព័ន្ធដទៃទៀត ដូចជា រដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ជាដើម)? បើជាប់ពាក់ព័ន្ធ តើក្រុមហ៊ុនបានប្រើវិធីសាស្រ្តអ្វីខ្លះដើម្បីកសាងភាពជាដៃគូ និងចូលរួមក្នុងកិច្ចសហការ? តើកិច្ចសហការ និងភាពជាដៃគូបានគាំទ្រ ឬពង្រឹងគំនិតផ្តួចផ្តើមនេះយ៉ាងដូចម្តេចខ្លះ? 
    3. តើបញ្ហាប្រឈមធំបំផុតក្នុងការអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះមានអ្វីខ្លះ? តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាប្រឈម ឬកែសម្រួលសកម្មភាព ឬគំនិតផ្តួចផ្តើមនោះ?
  • លទ្ធផល មេរៀនដែលបានទទួល និងនិរន្តរភាព (៤០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)

    1. តើភាពជោគជ័យត្រូវបានកំណត់ ឬនឹងត្រូវបានកំណត់ដោយរបៀបណា? បើមាន តើរួមបញ្ចូល/បានរួមបញ្ចូលនូវសូចនាករ និងការវាស់វែងអ្វីខ្លះ? តើមានការប្រមូលទិន្នន័យបែងចែកតាមភេទ ដើម្បីតាមដាន និងវាស់ស្ទង់វឌ្ឍនភាពដែរឬទេ? 
    2. រហូតមកដល់បច្ចុប្បន្ននេះ តើមានលទ្ធផលសំខាន់ៗអ្វីខ្លះ? សូមបញ្ជាក់ឱ្យច្បាស់លាស់តាមដែលអាចធ្វើបាន និងផ្តល់ទិន្នន័យ និង/ឬសក្ខីកម្មដែលមាន។ 
    3. តើមេរៀនសំខាន់ៗអ្វីខ្លះ ដែលស្ថាប័នរបស់អ្នកបានទទួល ឬដែលអាចមានប្រយោជន៍ពាក់ព័ន្ធនឹងអ្នកផ្សេងទៀត នៅក្នុងឧស្សាហកម្ម ប្រទេស ឬបរិបទរបស់អ្នក? 
    4. តើក្រុមហ៊ុនមានផែនការអនុវត្តគំនិតផ្តួចផ្តើមនេះនៅពេលខាងមុខ យ៉ាងដូចម្តេចខ្លះ (ដោយរួមទាំង ផែនការពង្រីកវិសាលភាព និង/ឬផែនការនិរន្តរភាពផងដែរ)?
  • សូមជ្រើសរើសទម្រង់សម្រាប់ការដាក់ស្នើ*
  • 0/1500
  • Browse Files
    Cancelof
  • Browse Files
    Cancelof
  • បច្ចេកវិទ្យាដើម្បីសមភាពយេនឌ័រ និងបរិយាប័ន្ន

    ដោយផ្អែកលើការទទួលស្គាល់កាន់តែខ្លាំងថា បរិវត្តកម្មបច្ចេកវិទ្យាឌីជីថល រួមទាំង បញ្ញាសិប្បនិម្មិត (AI) ផងដែរ អាចជំរុញវឌ្ឍនភាពនៃសមភាពយេនឌ័រ នៅពេលដែលបច្ចេកវិទ្យានោះត្រូវបានរចនា អនុវត្ត និងធ្វើនិយ័តកម្មដោយអនុលោមតាមទស្សនទានដែលឆ្លើយតបនឹងយេនឌ័រ។​ ពានរង្វាន់ប្រភេទនេះ ផ្តោតសំខាន់លើស្ថាប័នដែលប្រើបច្ចេកវិទ្យា ដើម្បីជំរុញការបង្កើនភាពអង់អាចដល់ស្ត្រី និងបរិយាប័ន្នកាន់តែទូលំទូលាយនៅទូទាំងកន្លែងធ្វើការ ទីផ្សារ និងសហគមន៍។ ចំណុចនេះ រួមបញ្ចូលទាំងការអភិវឌ្ឍ ឬការប្រើឧបករណ៍ និង​ថ្នាលឌីជីថល ផលិតផល ឬប្រព័ន្ធដែលលុបបំបាត់ឧបសគ្គ បង្កើនឱកាស ឬពង្រឹងលទ្ធភាពទទួលបានព័ត៌មាន ហិរញ្ញវត្ថុ សេវាកម្ម ឬទីផ្សារសម្រាប់ស្ត្រី និងក្រុមភាគតិច។ ពានរង្វាន់ប្រភេទនេះ ក៏អបអរសាទរចំពោះដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ និងអាចពង្រីកវិសាលភាព ដែលមិនត្រឹមតែស្របតាមគោលការណ៍ WEPs ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចូលរួមដ៏មានអត្ថន័យ ក្នុងការតាក់តែង ការអនុវត្ត និងការវាស់វែងគំនិតផ្តួចផ្តើមដែលជំរុញដោយបច្ចេកវិទ្យា ដែលលើកកម្ពស់សមភាពយេនឌ័រ។
  • 0/50
  • សាវតារ និងបរិបទ (៣០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)៖

    1. ហេតុអ្វីបានជាអង្គការរបស់អ្នកចាប់ផ្តើមកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ? តើមានបញ្ហាជាក់លាក់ណាមួយដែលកំពុងដោះស្រាយដែរឬទេ? បើមាន សូមផ្តល់ទិន្នន័យ ឬការយល់ដឹងណាមួយដែលបានប្រើ ដើម្បីបង្កើតគំនិតផ្តួចផ្តើម ឬសម្រេចចិត្តថាត្រូវធ្វើសកម្មភាពជាក់លាក់ណាមួយ។ 
    2. តើគោលដៅចម្បង ឬលទ្ធផលដែលបានគ្រោងទុកនៃកម្មវិធី ឬគំនិតផ្តួចផ្តើមនេះ គឺជាអ្វី? 
    3. តើគំនិតផ្តួចផ្តើមនេះមានបំណងក្នុងការបង្កផលជះដល់អ្នកណា ហើយតើវិសាលភាពរបស់គំនិតផ្តួចផ្តើមនេះនាពេលបច្ចុប្បន្ន មានទំហំប៉ុណ្ណា (ឧ. ចំនួននិយោជិតដែលទាក់តិននឹងកម្មវិធីនេះ តួនាទី និងកម្រិតការងាររបស់ពួកគេ ប្រទេសដែលគំនិតផ្តួចផ្តើមនេះនឹងអនុវត្ត)? តើជាប់ពាក់ព័ន្ធនឹងផ្នែកណាខ្លះ ឬបុគ្គលណាខ្លះ?
  • សកម្មភាពសំខាន់ៗដែលបានអនុវត្ត (៨០០ ពាក្យ) (ណែនាំចន្លោះពី ១០-១២ ស្លាយ)៖

    1. តើសកម្មភាពសំខាន់ៗអ្វីខ្លះដែលបាន/កំពុងធ្វើឡើង ដើម្បីអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះ? សូមផ្តល់ព័ត៌មានឲ្យបានលម្អិតតាមដែលអាចធ្វើបាន ដោយរួមបញ្ចូលតារាងពេលវេលា គោលដៅ និង/ឬឧទាហរណ៍ជាក់លាក់ផងដែរ។ 
    2. តើមានជាប់ពាក់ព័ន្ធនឹងស្ថាប័នជាដៃគូខាងក្រៅណាមួយដែរឬទេ (ឧ. អាជីវកម្មដទៃទៀត បណ្តាញឧស្សាហកម្ម និង/ឬភាគីពាក់ព័ន្ធដទៃទៀត ដូចជា រដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ជាដើម)? បើជាប់ពាក់ព័ន្ធ តើក្រុមហ៊ុនបានប្រើវិធីសាស្រ្តអ្វីខ្លះដើម្បីកសាងភាពជាដៃគូ និងចូលរួមក្នុងកិច្ចសហការ? តើកិច្ចសហការ និងភាពជាដៃគូបានគាំទ្រ ឬពង្រឹងគំនិតផ្តួចផ្តើមនេះយ៉ាងដូចម្តេចខ្លះ? 
    3. តើបញ្ហាប្រឈមធំបំផុតក្នុងការអនុវត្តគោលនយោបាយ កម្មវិធី ឬគំនិតផ្តួចផ្តើមនោះមានអ្វីខ្លះ? តើអ្នកបានធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាប្រឈម ឬកែសម្រួលសកម្មភាព ឬគំនិតផ្តួចផ្តើមនោះ?
  • លទ្ធផល មេរៀនដែលបានទទួល និងនិរន្តរភាព (៤០០ ពាក្យ) (ណែនាំ ១-២ ស្លាយ)

    1. តើភាពជោគជ័យត្រូវបានកំណត់ ឬនឹងត្រូវបានកំណត់យ៉ាងដូចម្តេច? បើពាក់ព័ន្ធ តើរួមបញ្ចូល/បានរួមបញ្ចូលសូចនាករ និងតារាងម៉ាទ្រិចអ្វីខ្លះ? តើមានការប្រមូលទិន្នន័យបែងចែកតាមភេទ ដើម្បីតាមដាន និងវាស់ស្ទង់វឌ្ឍនភាពដែរឬទេ?
      ២. មកទល់បច្ចុប្បន្ន តើមានលទ្ធផលសំខាន់ៗអ្វីខ្លះ? សូមបញ្ជាក់ឱ្យច្បាស់លាស់តាមដែលអាចធ្វើបាន និងផ្តល់ទិន្នន័យ និង/ឬសក្ខីកម្មដែលមាន។ 
    2. តើមេរៀនសំខាន់ៗអ្វីខ្លះ ដែលអង្គការរបស់អ្នកបានទទួល ឬពាក់ព័ន្ធនឹងអ្នកដទៃ នៅក្នុងឧស្សាហកម្ម ប្រទេស ឬបរិបទរបស់អ្នក? 
    3. តើក្រុមហ៊ុនមានផែនការអនុវត្តគំនិតផ្តួចផ្តើមនេះនៅពេលខាងមុខ យ៉ាងដូចម្តេចខ្លះ (រួមទាំង ផែនការពង្រីកវិសាលភាព និង/ឬផែនការនិរន្តរភាពផងដែរ)?
  • ជ្រើសរើសទម្រង់សម្រាប់ការដាក់ជូន៖*
  • 0/1500
  • Browse Files
    Cancelof
  • Browse Files
    Cancelof
  • ការដាក់ស្នើពាក្យស្នើសុំ

    តាមរយៈការចុចបញ្ជូនពាក្យស្នើសុំនេះ អ្នកយល់ព្រមថា ព័ត៌មានទាំងអស់ដែលអ្នកបានផ្តល់ក្នុងពាក្យស្នើសុំនេះ នឹងត្រូវរក្សាទុកដោយសុវត្ថិភាព និងជាការសម្ងាត់ ហើយនឹងត្រូវប្រើសម្រាប់គោលបំណងជ្រើសរើសពានរង្វាន់តែប៉ុណ្ណោះ។ ព័ត៌មានអ៊ីមែលរបស់អ្នកនឹងត្រូវប្រើសម្រាប់ផ្ញើព័ត៌មានបច្ចុប្បន្នភាព ការទំនាក់ទំនង និងសារអ៊ីមែលពាក់ព័ន្ធនឹងពានរង្វាន់ WEPs។ទីភ្នាក់ងារ UN Women ប្តេជ្ញាការពារព័ត៌មានអេឡិចត្រូនិកទាំងអស់ដែលអង្គភាពប្រមូលបាន និងរក្សាទុក ដោយធានាឱ្យមានការរក្សាការសម្ងាត់ ភាពត្រឹមត្រូវ និងសុវត្ថិភាពក្នុងការប្រើប្រាស់។ ការធ្វើបែបនេះ គឺដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់អង្គភាព ព្រមទាំងការពារអ្នកពាក់ព័ន្ធទាំងអស់ផងដែរ។ប្រសិនបើ ទីភ្នាក់ងារ UN Women មានបំណងយកឧទាហរណ៍ណាមួយពីពាក្យស្នើសុំរបស់អ្នកទៅប្រើក្នុងការទំនាក់ទំនងផ្សព្វផ្សាយ យើងនឹងស្នើសុំការយល់ព្រមពីអ្នកជាមុនសិន។ អ្នកមានសិទ្ធិស្នើសុំមើល និង/ឬ កែតម្រូវព័ត៌មានផ្ទាល់ខ្លួនដែលយើងរក្សាទុកអំពីអ្នក ដោយទាក់ទងទៅកាន់ wee.asiapacific@unwomen.org
  • Should be Empty: