លក្ខខណ្ឌ និងកិច្ចព្រមព្រៀង៖
1. រយៈពេលកម្មវិធី
- កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 ដល់ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2026 (ហៅថា “រយៈពេលកម្មវិធី”)។
- ប្រតិបត្តិការណាមួយដែលបានបំពេញ ក្រៅរយៈពេលកម្មវិធី នឹងមិនមានសិទ្ធិចូលរួម។
- ព័ត៌មានសង្ខេបអំពីព្រឹត្តិការណ៍ទស្សនា FIFA World Cup 26™ វគ្គផ្តាច់ព្រ័ត្រ៖
- កាលបរិច្ឆេទ: 19–20 កក្កដា 2026
- ទីតាំង: SunShine Family Park, Eden Garden (ផែនទី: Google Map/SunShine Park )
- អត្ថប្រយោជន៍រួមមាន: សំបុត្រ VIP ចូលរួមព្រឹត្តិការណ៍ពិសេស, កាដូ, អាហារ និងភេសជ្ជៈ និងបទពិសោធន៍ពិសេសផ្សេងៗ
2. លក្ខខណ្ឌសម្រាប់អ្នកចូលរួម
ការចូលរួមផ្តល់សុពលភាពសម្រាប់បុគ្គលដែលបំពេញលក្ខខណ្ឌទាំងអស់ខាងក្រោម៖
- ប្រើប្រាស់កាត Visa ដែលមានសុពលភាព (ឥណពន្ធ ឬ ឥណទាន) ដែលចេញដោយធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់ការការទិញទំនិញមួយ(1) ដង ដោយចំណាយអប្បបរមា 20 ដុល្លារអាមេរិក
- ប្រតិបត្តិការ ដែលត្រូវបានបោះបង់ បង្វិលប្រាក់វិញ ឬមិនមានសុពលភាព នឹងត្រូវដកសិទ្ធិ
- អ្នកចូលរួមអាចប្រមូលសិទ្ធិច្រើនបាន ប៉ុន្តែ ម្នាក់អាចឈ្នះបានត្រឹមតែ 1 រង្វាន់ប៉ុណ្ណោះ
- ដើម្បីវិធីចូលរួមក្នុងការចាប់ឆ្នោត៖
- ជំហានទី1៖ ចូលទៅកាន់គេហទំព័រ ផ្សងសំណាង (Lucky Draw platform) របស់កម្ម
- ជំហានទី2៖ បំពេញព័ត៌មានចាំបាច់៖
- នាម និងគោត្តនាម
- លេខទូរស័ព្ទ
- បង្កាន់ដៃទិញទំនិញពីហាង DFI Lucky
- ជំហានទី3៖ យល់ព្រមលើ៖
- លក្ខខណ្ឌ និងច្បាប់
- គោលការណ៍ភាពឯកជន
- ការយល់ព្រម
- ជំហានទី4៖ ចុចប៊ូតុង “Submit”
3. រង្វាន់ដែលផ្តល់ជូន
- អ្នកឈ្នះចំនួន 35 នាក់ នឹងទទួលបាន 1 សំបុត្រ VIP សម្រាប់ចូលរួមព្រឹត្តិការណ៍ទស្សនា FIFA World Cup 26™ វគ្គផ្តាច់ព្រ័ត្រ
- ការបញ្ជាទិញដែលបានលុបចោល សងប្រាក់វិញ ឬមិនមានសុពលភាព នឹងត្រូវ ដកសិទ្ធិចូលរួម។
- អ្នកចូលរួមអាចប្រមូលសន្លឹកឆ្នោតបានគ្មានដែនកំណត់ ប៉ុន្តែ ម្នាក់អាចឈ្នះរង្វាន់បានអតិបរមា តែ 1 រង្វាន់ប៉ុណ្ណោះ ក្នុងរយៈពេលកម្មវិធី។
4. រង្វាន់ ឫការផ្តល់ជូន
- សំបុត្រVIPចូលរួម ការទស្សនាប្រកួត FIFA World Cup 26™ Viewing Event [វគ្គផ្តាច់ព្រ័ត្ត] សម្រាប់អ្នកឈ្នះ 35 នាក់ (ម្នាក់ៗ 1 សំបុត្រ)
- លក្ខខណ្ឌរង្វាន់៖ រង្វាន់ទាំងអស់ មិនអាចផ្ទេរ ប្ដូរ សងប្រាក់ ឬប្ដូរជាប្រាក់ ឬសេវាកម្មផ្សេងៗបានឡើយ។
5. វិធីសាស្ត្រជ្រើសរើស និងកាលវិភាគចាប់ឆ្នោត
អ្នកឈ្នះនឹងត្រូវបានជ្រើសរើសតាមប្រព័ន្ធចាប់ឆ្នោតដោយស្វ័យប្រវត្តិ ក្រោមការចូលរួមជាសក្ខីភាពរបស់អ្នកតំណាងមកពីក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជា និងអ្នកតំណាងមកពីក្រុមហ៊ុនDFI។
ការចាប់ឆ្នោតគឺ ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2026
- អ្នកឈ្នះសរុប: 35 នាក់
- រង្វាន់ធំ៖ សំបុត្រការចូលរួមទស្សនាប្រកួត FIFA World Cup 26™ [វគ្គផ្តាច់ព្រ័ត្ត] ចំនួន35
6. ការជូនដំណឹង និងការបោះបង់សិទ្ធិ
- អ្នកឈ្នះ នឹងត្រូវបានជូនដំណឹងក្នុងរយៈពេល 1 ថ្ងៃធ្វើការ បន្ទាប់ពីការចាប់ឆ្នោត តាមលេខទូរស័ព្ទ ដែលបានចុះផ្តល់ជូនដោយអតិថិជននៅលើថ្នាលផ្សងសំណាង (Lucky Draw Platform)។
- អ្នករៀបចំកម្មវិធី មានសិទ្ធិពេញលេញក្នុងការដកសិទ្ធិអ្នកឈ្នះ និងផ្លាស់ប្ដូរជំនួស នៅក្នុងករណី៖
- អ្នកឈ្នះមិនបានបញ្ជាក់ ឬទទួលយករង្វាន់ក្នុងរយៈពេលកំណត់
- អ្នកឈ្នះបានលុបលក្ខខណ្ឌ ឬរំលោភលើលក្ខខណ្ឌទាំងនេះ