គោលបំណង៖
សមាគមគ្រូពេទ្យលោហិតសាស្រ្ត និងវេជ្ជសាស្រ្តបញ្ចូលឈាមកម្ពុជាមានគោលបំណងសំខាន់ៗ ជាអាទិ៍គឺ ៖
-ការកសាងទំនាក់ទំនងល្អជាមួយអ្នកជំនាញនានានៅក្នុងតំបន់ និងលើសកលលោក និងពិនិត្យនាំយកមកក្នុងស្រុកវិញនូវវិធីសាស្ត្រល្អៗ ត្រឹមត្រូវផ្សេងៗ ក្នុងការធ្វើរោគវិនិច្ឆ័យ ការថែទាំ ការព្យាបាលជំងឺលោហិតសាស្រ្ត វេជ្ជសាស្រ្តក្នុងការចាក់បញ្ចូលឈាម និងការព្យាបាលកោសិការ ការព្យាបាលហ្សែន និងវិធីសាស្ត្រព្យាបាលថ្មីៗ ជាច្រើនទៀត។
-ការបង្កើនចំណេះដឹង និងជំនាញរបស់អ្នកប្រកបវិជ្ជាជីវ:សុខាភិបាល(HCPs) តាមរយៈការអប់រំ បណ្តុះបណ្តាលបន្ត (CME) សន្និសិទ្ធ សិក្ខាសាលា កិច្ចពិភាក្សា កិច្ចសហការស្រាវជ្រាវថ្មីៗ និងការពិសោធន៍ផ្សេង។
-កិច្ចសហប្រតិបត្តិការជាមួយសមាគមនានា និងអ្នកជំនាញនានា ក្នុងតំបន់ និងអន្តរជាតិ ក្នុងវិស័យថែទាំព្យាបាលជំងឺលោហិតសាស្រ្ត និងវេជ្ជសាស្រ្តបញ្ចូលឈាម ដើម្បីរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ និងធ្វើទំនើបកម្មបន្ត។
- ទីតាំងស្នាក់ការៈ អគារលេខ៨ សង្កាត់បឹងត្របែក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
លេខទូរស័ព្ទទំនាក់ទំនងៈ 067 682 879